ហេតុអ្វីសហគ្រិន គួរទិញធានារ៉ាប់រងអាយុជីវិត សម្រាប់បុគ្គលិក?

អ្នកស្រី អ៊ិន ច័ន្ទបូរី បានមានប្រសាសន៍ថា ហេតុផលចំបង ដែលសហគ្រិន ឬសហគ្រាសធំៗ​គួរទិញធានា​រ៉ាប់រង​អាយុ​​ជីវិត សម្រាប់​បុគ្គលិករបស់គាត់ គឺដើម្បីរក្សា និងលើកទឹកចិត្តបុគ្គលិករបស់គាត់។
ការទិញធានារ៉ាប់រងអាយុ​ជីវិតសម្រាប់បុគ្គលិក គឺប្រៀបដូចជាការធានាសម្រាប់គ្រួសាររបស់ពួកគាត់ដែរ ពោលគឺ ប្រសិនបើគាត់មានបញ្ហា​អ្វី​មួយ ដែលធ្វើឲ្យបាត់បង់សមត្ថភាពរកប្រាក់ចំណូល សម្រាប់គ្រួសារគាត់ ក្រុមហ៊ុននឹងផ្តល់ប្រាក់សំណងជូនគាត់។ នេះគឺជាកត្ដាចលករមួយ ដែលនឹងជំរុញឲ្យបុគ្គលិក កាន់តែមានទឹកចិត្តក្នុងការបំពេញការងារ បើទោះបីជាគាត់​ខិត​ខំប្រឹងប្រែងរហូតដល់មានគ្រោះថ្នាក់ក៏ដោយ ក៏គាត់មិនចាំបាច់បារម្ភពីគ្រួសាររបស់គាត់ដែរ។
អ្នកស្រី អ៊ិន ច័ន្ទបូរី បានបន្ថែមទៀតថា ហេតុផលមួយទៀត ដែលសហគ្រិនគួរទិញធានារ៉ាប់រងអាយុជីវិតសម្រាប់​បុគ្គលិក គឺដើម្បីជួយសង្គម។ ប្រសិនបើស្រ្ដីមេម៉ាយ ឬចាស់ជរាបាត់បង់ស្វាមីខ្លួន ដែលជាបង្គោលចំណូលសំខាន់​សម្រាប់គ្រួសារ តើនរណាជាអ្នកទទួលខុសត្រូវ? នេះគឺជាការយកចិត្តទុកដាក់មួយរបស់ម្ចាស់ក្រុមហ៊ុន ក្នុងការ​ជួយសង្គម ដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ស្ដ្រីមេម៉ាយឬចាស់ជរា ឬកុមារកំព្រាជាដើម។
សម្រាប់ក្រុមហ៊ុនមេនូឡាយហ្វ៍ អ្នកស្រីបានលើកឡើងថា គោលដៅដែលយើងបើកឲ្យមានផលិតផលមួយនេះ​ គឺ​ដើម្បីជួយជំរុញឲ្យសហគ្រិននីមួយៗ ចេះយកចិត្តទុកដាក់លើបុគ្គលិករបស់គាត់។ ពីមុន យើងមានតែធានា​រ៉ាប់រង​បែប​ឯកជន (Personal Insurance) ដែលអ្នកទិញអាចទិញបានសម្រាប់ម្នាក់ៗ។ ដូចនេះប្រសិនបើសហគ្រិន​ចង់​ទិញ ​ជូនបុគ្គលិករបស់គាត់ ២០នាក់ គាត់​ត្រូវ​​ទិញ ២០ប័ណ្ណ។ ដោយឡែក មេនូឡាយហ្វ៍បានបង្កើតនូវផលិត​ផលនេះឡើង ដែលផ្តល់នូវភាពងាយស្រួល និងកាត់បន្ថយការចំណាយបានយ៉ាងច្រើនផងដែរ។ ពិសេសជាងនេះ​ទៅទៀត បុគ្គលិកដែលទទួលបានធានារ៉ាប់រងអាយុជីវិតនេះ មិនតម្រូវឲ្យមានការពិនិត្យសុខភាព មុនពេលទទួល​បានធានារ៉ាប់រងនេះឡើយ។ សូមរង់ចាំអានលម្អិតពី សេវាកម្មធានារ៉ាប់រងនេះ នៅក្នុងទស្សនាវដ្តី ពាណិជ្ជកម្មកម្ពុជា លេខ ៣០ ចេញផ្សាយសម្រាប់ ខែកុម្ភៈ ខាងមុខនេះ៕
Posted in: | Posted by :

របាយ​ការណ៍​ Transparency International៖ អំពើ​ពុករលួយ​នៅ​កម្ពុជា​នៅតែ​ខ្ពស់

ប្រទេស​កម្ពុជា​នៅ​តែ​ជា​ប្រទេស​ដែល​មាន​កម្រិត​អំពើ​ពុក​រលួយខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៥។
នេះ​បើ​យោង​ទៅ​តាម​ការ​ផ្តល់​ពិន្ទុរបស់​អង្គការ​តម្លា​ភាព​អន្តរ​ជាតិ។​ (ដកស្រង់ពី Newsfeedគហទំព័រ VOA – របាយ​ការណ៍​ Transparency International៖ អំពើ​ពុករលួយ​នៅ​កម្ពុជា​នៅតែ​ខ្ពស់​​ )
Posted in: | Posted by :